ការរង់ចាំបានកន្លងផុតទៅ៖ ជើងហោះហើរដែល្លី-ភ្នំពេញបានបើកឲ្យកក់សំបុត្រហើយ - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, June 15, 2020

ការរង់ចាំបានកន្លងផុតទៅ៖ ជើងហោះហើរដែល្លី-ភ្នំពេញបានបើកឲ្យកក់សំបុត្រហើយ

រូបថតពីវែបសាយកក់សំបុត្រយន្តហោះក្រុមហ៊ុនអ៊ែរឥណ្ឌា ។

លោកវិទូ | ថ្ងៃ ២᧺៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៥ មិថុនា ២០២០

ញូវដែល្លី៖ ការរង់ចាំយ៉ាងអន្ទះសារបស់សមណនិស្សត-និស្សិត និងអ្នកទេសចរខ្មែរជាប់នៅប្រទេសឥណ្ឌា ដែលមានបំណង់ចង់ទៅត្រលប់ទៅមាតុភូមិវិញ បានកន្លងផុតទៅហើយ ដោយថ្ងៃនេះជើងហោះហើរពិសេសដែល្លី-ភ្នំពេញបានបើកឲ្យកក់ឬទិញសំបុត្របានតាមអនឡាញ ។

ក្រុមហ៊ុនអ៊ែឥណ្ឌាដែលជាក្រុមហ៊ុនរដ្ឋបានទទួលអនុវត្តបេសកកម្មវន្ទេភារ័ត ឬ Vande Bharat Mission ក្នុងការដឹកយកប្រជាជនឥណ្ឌាដែលជាប់គាំងនៅបរទេសឲ្យចូលស្រុកវិញ ហើយថ្ងៃនេះបានបើកឲ្យដំណើរការការកក់សំបុត្រតាមអនឡាញ សម្រាប់ជើងហោះហើរពិសេសដែល្លី-ភ្នំពេញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។ តម្លៃសំបុត្រគឺ ២៤.៨៨៧ រូពី (រូបិយ) (១,៣ លានរៀល) សម្រាប់សំបុត្រធម្មតា (Economic Class) និង ៥៩.៨៨០ រូពី (៣,២ លានរៀល) សម្រាប់សំបុត្រពិសេស (Business Class) ។

ជើងហោះហើរពិសេសនេះជាផ្នែកមួយនៃបេសកកម្មវន្ទេភារ័ត ដែលត្រូវទៅដឹកយកប្រជាជនឥណ្ឌាដែលជាប់គាំងនៅប្រទេសកម្ពុជា ក្នុងកំពុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ត្រលប់ទៅប្រទេសឥណ្ឌាវិញ ។

កាលពីថ្ងៃទី១២ ខែមិថុនា ជើងហោះហើរពិសេសកម្ពុជាអង្គរអ៊ែរបានដឹកយកព្រះសង្ឃនិងពលរដ្ឋ ៦០ រូបធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងញូវដែល្លី ដោយការចំណាយប្រាក់ធ្វើដំណើរផ្ទាល់ខ្លួន ៕

 © រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment