ព្រះបណ្ឌិត យ៉ន សេងយៀត៖ អ្នកខ្លះអភ័ព្វកើតមកមួយជីវិតយល់មិនត្រូវ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Thursday, July 09, 2020

ព្រះបណ្ឌិត យ៉ន សេងយៀត៖ អ្នកខ្លះអភ័ព្វកើតមកមួយជីវិតយល់មិនត្រូវ



លោកវិទូ | ថ្ងៃ ៥᧴៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៩ កក្កដា ២០២០

ធម្មចក្កប្បវត្តនសូត្រជាទស្សនវិជ្ជាពុទ្ធសាសនាដ៏សំខាន់មួយ ដែលត្រូវបានគេសិក្សាទូទាំងពិភពលោកគឺ អរិយសច្ចៈ ៤ (ទុក្ខអរិយសច្ច សេចក្តីទុក្ខទាំង ១២ កង, ទុក្ខសមុទយអរិយសច្ច ហេតុនាំឲ្យ កើតទុក្ខគឺ តណ្ហា ៣, ទុក្ខនិរោធអរិយសច្ច សេចក្តីរំលត់ទុក្ខពោលគឺ ព្រះនិព្វាន, ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ផ្លូវនៃសេចក្តីរំលត់ទុក្ខគឺ អដ្ឋង្គិកមគ្គ ៨), និង អដ្ឋង្គិកមគ្គ ៨ (សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ, សម្មាសង្កប្បៈ សេចក្តីត្រិះរិះត្រូវ, សម្មាវាចា សម្តីត្រូវ, សម្មាកម្មន្តៈ ការងារត្រូវ, សម្មាអាជីវៈ កិរិយាចិញ្ចឹមជីវិតត្រូវ, សម្មាវាយាមៈ ព្យាយាមត្រូវ, សម្មាសតិ សេចក្តីរឭកត្រូវ, សម្មាសមាធិ កិរិយាតម្កល់ចិត្តឲ្យនឹងត្រូវ) ។

នៅក្នុងធម្មសាកច្ឆាអនុមោទនាបុណ្យអាសាឡ្ហបូជាកន្លងទៅ ត្រង់ចំណុចសម្មាទិដ្ឋិ ឬការយល់ត្រូវ គឺអង្គទីមួយនៃអដ្ឋង្គិកមគ្គទាំង៨ ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត មានថេរដីកាថា អរិយសច្ច៤គឺជា «'Formular' ឬជាទម្រង់មួយដែលយកមកប្រើប្រាស់ដើម្បីនឹងស្វែងយល់អំពីជីវិត...ហើយដើម្បីបានសុខមនុស្សត្រូវគិតត្រូវ និងការយល់ឃើញត្រូវ» ប៉ុន្ដែ «អ្នកខ្លះអភ័ព្វកើតមកមួយជីវិតយល់មិនត្រូវ» ។

នេះជាធម្មសាកច្ឆាក្នុងកម្មវិធីអនុមោទនាអាសាឡ្ហបូជា កាត់យកត្រង់ចំណុចសំខាន់នៃព្រះធម្មចក្កប្បវត្តនសូត្រ ដែលសម្របសម្រួលដោយលោកគ្រូធម្មបណ្ឌិត ហេង មណីចិន្តា ។ កម្មវិធីនេះធ្វើតាមប្រព័ន្ធវីដេអូអនឡាញ Zoom រៀបចំនិងឧបត្តម្ភដោយវិទ្យុផ្កាឈូក នៅថ្ងៃ ៧᧮៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ៤ កក្កដា ២០២០ ។

សូមនិមន្តនិងអញ្ជើញទស្សនាវីដេអូខ្លីខាងលើដោយសេចក្ដីជ្រះថ្លា ។ សូមបើកមើលលើកុំព្យូទ័រ ឬតាមកម្មវិធីយូធូបដើម្បីមានទំហំល្អ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment