ព្រះបណ្ឌិត យ៉ន សេងយៀត៖ ធម្មចក្កប្បវត្តនសូត្រនេះជាភ័ព្វសំណាងសម្រាប់មនុស្សជាតិ - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, July 09, 2020

ព្រះបណ្ឌិត យ៉ន សេងយៀត៖ ធម្មចក្កប្បវត្តនសូត្រនេះជាភ័ព្វសំណាងសម្រាប់មនុស្សជាតិ



លោកវិទូ | ថ្ងៃ ៥᧴៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៩ កក្កដា ២០២០

ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត មានថេរដីកាថា «ធម្មចក្កប្បវត្តនសូត្រនេះជាភ័ព្វសំណាងសម្រាប់មនុស្សជាតិ ដែលព្រះអរិយបុគ្គលលះបង់ពេញមួយសង្សារវដ្ដ ដើម្បីបានយល់ពីច្បាប់នៃធម្មជាតិ» ។

ព្រះអង្គមានថេរដីកាទៀតថា៖ «ហើយធម្មចក្កប្បវត្តនសូត្រនេះក៏ដូចជាសេចក្ដីប្រកាសមួយរបស់ព្រះអរិយបុគ្គលប្រាប់ដល់មនុស្សជាតិ ហើយក្នុងប្រវត្តិសាស្ត្រសាសនានេះគឺ ធម្មចក្កប្បវត្តនសូត្រនេះក៏គឺជាការជូនជាព័ត៌មានដល់មនុស្សជាតិទាំងអស់ដែរថា មនុស្សលោកនេះមានអំណាចផ្លូវចិត្តហ្នឹងខ្លាំង អាចរើខ្លួនឲ្យចាកចេញអំពីអវិជ្ជាឲ្យមានវិជ្ជាបាន ដែលព្រះអង្គច្រានចោលនូវការសុំអង្វរករនូវអាទិទេព ការជឿទៅលើរបស់ដែលមិនឃើញ ហើយនិងជឿទៅលើបរាមបរានូវប្រពៃណីដែលមនុស្សជាតិធ្លាប់ធ្វើមក ពឹងលើមេឃ លើផ្កាយ លើទឹកទន្លេ លើខ្យល់ លើភ្លៀងអីដែលកន្លងមកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិហ្នឹង ដើម្បីរួចចាក់ទុក្ខហ្នឹង គឺមនុស្សសម័យនោះ ភាគច្រើនលើសលុបគឺធ្វើគឺតែងតែរត់ទៅពឹងធម្មជាតិក្នុងន័យ គឺថាពឹងធម្មជាតិដោយមើលឃើញធម្មជាតិហ្នឹងថាជា ជាភាសាអង់គ្លេសថា ‘Personification of the nature’ មានន័យថា ពេលដែលយើងភ័យមែនទែនយើងលែងចាត់ទុកដើមឈើជាដើមឈើហើយ យើងចាត់ទុកដើមឈើជាព្រះដើមឈើ ។ មានន័យថាមើលធម្មជាតិហ្មឹងថាជាវិញ្ញាណទៅវិញ ហើយយើងទៅសុំអង្វរករ ។»

នេះជាធម្មសាកច្ឆាក្នុងកម្មវិធីអនុមោទនាអាសាឡ្ហបូជា កាត់យកត្រង់ចំណុចសំខាន់នៃព្រះធម្មចក្កប្បវត្តនសូត្រ (ដោយព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត) និងពិសោធន៍ជាក់ស្ដែងក្នុងអាជីវកម្ម (ដោយលោក អៀង សុធារ៉ា) សម្របសម្រួលដោយលោកគ្រូធម្មបណ្ឌិត ហេង មណីចិន្តា ។

កម្មវិធីនេះធ្វើតាមប្រព័ន្ធវីដេអូអនឡាញ Zoom រៀបចំនិងឧបត្តម្ភដោយវិទ្យុផ្កាឈូក នៅថ្ងៃ ៧᧮៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ៤ កក្កដា ២០២០ ។

ដើម្បីបានជ្រាបច្បាស់បន្ថែមអំពីធម្មចក្កប្បវត្តនសូត្រ និងពិសោធន៍ជាក់ស្ដែងក្នុងអាជីវកម្ម សូមនិមន្តនិងអញ្ជើញទស្សនាវីដេអូខ្លីខាងលើដោយសេចក្ដីជ្រះថ្លា ។ សូមបើកមើលលើកុំព្យូទ័រ ឬតាមកម្មវិធីយូធូបដើម្បីមានទំហំល្អ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment