ធម្មសាកច្ឆា៖ យុវជនយល់មិនត្រូវតាមគន្លងបែបពុទ្ធសាសនាភាគច្រើនដោយបញ្ហាព័ត៌មាន? - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Friday, July 10, 2020

ធម្មសាកច្ឆា៖ យុវជនយល់មិនត្រូវតាមគន្លងបែបពុទ្ធសាសនាភាគច្រើនដោយបញ្ហាព័ត៌មាន?



លោកវិទូ | ថ្ងៃ ៦᧵៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១០ កក្កដា ២០២០

ហេតុអ្វីយុវជនយល់មិនត្រូវតាមគន្លងបែបពុទ្ធសាសនា? តើព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ដល់គិតរបស់យុវជនយ៉ាងណា? តើព័ត៌មានអាចចាត់ចូលក្នុងអដ្ឋង្គិកមគ្គមួយណា សម្មាទិដ្ឋិ សម្មាសង្កប្ប ឬសម្មាវាចា? តើគិតយ៉ាងណាឲ្យត្រូវ?

លោក អៀង សុធារ៉ា អគ្គនាយកវិទ្យុផ្កាឈូក យល់ឃើញថា «យុវជនយុវតីយើងសព្វថ្ងៃនេះ យើងមិនអាចបន្ទោសគាត់ថា គាត់យល់មិនត្រូវឬក៏យល់ខុស ឬក៏យល់មិនទាន់ត្រូវ ដោយសារខ្លួនគាត់ផ្ទាល់ទេ ។ ខ្ញុំព្រះករុណាយល់ថា ការណ៍ដែលពួកគាត់យល់មិនសូវត្រូវ ឬក៏យល់មិនទាន់ឲ្យវាត្រូវ តាមគន្លងបែបពុទ្ធសាសនាក្តីនេះ គឺផ្ដើមមកពីភាគច្រើនគឺបញ្ហាព័ត៌មាន ។ ដោយសារព័ត៌មានហ្នឹងវាសម្បូរបែបខ្លាំងពេកទៅ ហើយព័ត៌មានហ្នឹងជាព័ត៌មានដែលមិនពិត ព័ត៌មានដែលមិនល្អ ព័ត៌មានដែលវាស្អុយរលួយ ។ ដល់អ៊ឺចឹងទៅ ព័ត៌មានទាំងអស់ហ្នឹងវាជាចំណីអាហារសម្រាប់ទៅផ្ដល់ទៅចិញ្ចឹមឲ្យទិដ្ឋិហ្នឹងដុះមក គឺដុះមកគឺដុះរបស់ដែលមិនល្អតែម្ដង ។»

នេះជាធម្មសាកច្ឆាក្នុងកម្មវិធីអនុមោទនាអាសាឡ្ហបូជា កាត់យកត្រង់ចំណុចសម្មាទិដ្ឋិ និងយុវជន ដែលសម្របសម្រួលដោយលោកគ្រូធម្មបណ្ឌិត ហេង មណីចិន្តា ។ 

វាគ្មិនក្នុងវគ្គនេះ៖ 
១.ព្រះពុទ្ធវង្ស ហ៊ូ ឈីវនាថ Zoom ពីរាជធានីភ្នំពេញ 
២.ព្រះបណ្ឌិតមុនីកោសល យ៉ន សេងយៀត Zoom ពីសហរដ្ឋអាមេរិក 
៣.ព្រះភិក្ខុបេក្ខបណ្ឌិត សាន ពិសិទ្ធិ Zoom ពីសហគមន៍អឺរ៉ុប 
៤.លោក អៀង សុធារ៉ា Zoom ពីរាជធានីភ្នំពេញ 

កម្មវិធីនេះធ្វើតាមប្រព័ន្ធវីដេអូអនឡាញ Zoom រៀបចំនិងឧបត្តម្ភដោយវិទ្យុផ្កាឈូក នៅងៃ ៧᧮៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ៤ កក្កដា ២០២០ ។

សូមនិមន្តនិងអញ្ជើញទស្សនាវីដេអូខ្លីខាងលើដោយសេចក្ដីជ្រះថ្លា ។ សូមបើកមើលលើកុំព្យូទ័រ ឬតាមកម្មវិធីយូធូបដើម្បីមានទំហំល្អ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment